Skip to content

BUILDING A KHMER TEMPLE

ទិដ្ឋភាពសាងសង់ប្រាសាទ

ចម្លាក់នៅទីនេះបរិយាយពីសកម្មភាពសាងសង់ប្រាសាទមួយសម្រាប់ឧទ្ទិសថ្វាយព្រះនរាយណ៍ ដោយហេតុថា​មានចម្លាក់ព្រះនរាយណ៍មួយអង្គនៅផ្នែកខាងលើ ព្រមទាំងចម្លាក់បង្ហាញនូវបច្ចេកទេសផ្សេងៗ ក្នុងការសាងសង់​ប្រាសាទអំពីថ្មដូចជា ការអូសទាញថ្ម ការកាត់ថ្ម ការឆ្លាក់ថ្ម ការលើកថ្ម ការបង្ហាប់គ្រឹះ។ អ្វីដែលគួរឱ្យកត់សម្គាល់​ខ្លាំងនៅទីនេះគឺ ដើម្បីធ្វើឱ្យគ្រឹះសំណង់មានសភាពរឹងមាំខ្លាំង អាចទ្រ​ទម្ងន់ថ្ម​ប្រាសាទទាំង​មូលបានយូរអង្វែង។ ក្នុងពេល​បង្ហាប់គ្រឹះ យើងឃើញថាសកម្មភាពនេះត្រូវបានធ្វើ​ឡើងក្នុងពេល​ដំណាលគ្នា ដោយប្រើប្រាស់សំឡេងឈិងជាសញ្ញាចង្វាក់។ លើសពីនេះទៅទៀត នេះជាចម្លាក់មួយដ៏កម្រ ដែលពិពណ៌នាអំពីបច្ចេកទេសក្នុងការសាងសង់ប្រាសាទខ្មែរ ​ក្នុង​ចំណោមចម្លាក់​ទាំងបីកន្លែង ដែលត្រូវ​បានឆ្លាក់បង្ហាញនៅក្នុងប្រាសាទបាយ័ននេះ។

BUILDING A KHMER TEMPLE

The carvings depict the activitie of building a temple dedicated to Vishnu as there is a sculpture of Vishnu at the top and a display of the various techniques for building a temple in stone such as dragging, cutting, carving, lifting the stones and foundation compression. To strengthen the foundation to support the weight of all the stone over long term, they were compressing the foundation simultaneously on the rhythmic sound of Chhoeng (traditional khmer musical instrument). In addition, this is a rare carving that describes the technique of building Khmer temples.

修建寺庙

根据浮雕中的建筑顶端有毗湿奴雕塑可以推断这里可能描绘的是为供奉毗湿奴而建造寺庙的场景。雕刻中还展示了用石头建造殿宇的各种技术,如拖拽、切割、雕刻、提拉石材和夯实地基等。为巩固地基,保证承重持久,他们夯实地基时根据高棉传统乐器钹(Chhoeng)的节奏来用力。在巴戎寺的三处浮雕中这是一幅罕见的关于高棉寺庙的建造技术的浮雕作品。

Translate »
Scroll top